អូនចង់រៀបការ

    ក្រោយយល់ចិត្តគ្នាបានបួនប្រាំខែ គូរស្នេហ៍មួយចំនួនចូលចិត្តបបួលគ្នានិយាយពីជីវិតក្រោយអពាហ៍ពិពាហ៍។ ការបង្កើតប្រធានបទបែបនេះ ធ្វើអោយស្នេហារបស់គាត់កាន់តែផ្អែមល្ហែម ចំពោះមនុស្សស្រីធ្វើអោយនាងកាន់តែមានអារម្មណ៍កក់ក្តៅនិងបង្កើនភាពជឿជាកទៅលើដៃគូរ។
    🌟ខណៈនោះនាងមិនបានដឹងទេថា បុរសម្នាក់នោះនិយាយគ្រាន់តែចង់អោយនាងសប្បាយចិត្ត រឺជាការតាំងចិត្តពិតៗ រឺក៏គ្រាន់តែបោកបញ្ឆោតចិត្តនាង ដើម្បីរក្សាទំនាក់ទំនងស្នេហាបណ្តោះអាសន្នរបស់គេតែប៉ុនណោះ។

    ...
    អានមកដល់ត្រឹមនេះ កុំទាន់វិនិច្ឆ័យថាបុរសម្នាក់នោះនិយាយដើម្បីអ្វី ងាកមកចាប់អារម្មណ៍ខ្លួនឯងបន្តិចសិន។
    ក្រោយការបង្កើតសន្ទនាក្នុងប្រធានបទបែបនេះមិនបានប៉ុន្មាន ទំនាក់ទំនងអ្នកទាំងពីរដើរបានមួយឆ្នាំ ពីរឆ្នាំ បីឆ្នាំ រឺក៏ច្រើនជាងនេះ...
    គូរស្នេហ៍ខ្លះក៏រង្គោះរង្គើរ ខ្លះក៏បែកបាក់ ហេតុផលព្រោះបុរសម្នាក់នោះនៅតែគ្មានលទ្ធភាព រឺសមត្ថភាពនាំនាងដើរទៅវិថីអាពាហ៍ពិពាហ៍បាន។
    កំពុងតែអន់ចិត្ត ខឹង ដៀល បុរសម្នាក់នោះណាស់មែនទេ?
    ព្រោះតែអូនចង់រៀបការ ហើយបងអោយអូនមិនបាន!
    អូនបានដឹងដែរឬទេថាមុននឹងក្រោយរៀបការអូនគួរធ្វើអ្វីខ្លះ?
    នាទីជាភរិយា ក្រៅពីគ្រប់គ្រងផ្ទះសម្បែងអូនក៏ត្រូវមាននាទីបង្តើតបុត្រ។
    ស្តាប់ទៅដូចជាផ្អែមល្ហែមណាស់ នៅពេលដែលមិនទាន់គិតដល់ជីវភាពគ្រួសារទៅថ្ងៃមុខ។
    បើអូនចង់រៀបការ តើអូនមានត្រៀមអ្វីខ្លះដើម្បីនាទីជាភរិយា?
    តើអូនចេះបង្កើតចំណូលថិតថេរហើយរឺនៅ?
    អូនមានប្រាក់សន្សំដែររឺទេ? អូនមានអ្វីជាទ្រព្យក្រោយមង្គលការដែរឬទេ?
    ទោះអូនមិនចង់ជួយចំណាយប្រាក់ក្នុងការរៀបការ យ៉ាងហោចអូនត្រូវមានប្រាក់សន្សំខ្លះជួយស្វាមីចំណាយពេលអូនសម្រាលបុត្រ រឺនៅពេលដែលបុត្រឈឺ។
    ព្រោះអូនកំពុងតែចង់រៀបការជាមួយមនុស្សធម្មតា មិនមែនជាអ្នកមានមកពីណា រឺទេវតាជប់ទ្រព្យឡើយ។🌸🌸🌷🌸🌸
     បើទោះជានាងមានទ្រព្យទាំងនោះហើយ ហើយប្រសិនបើបុរសម្នាក់នោះអាចផ្តល់អាពាហ៍ពិពាហ៍មួយអោយនាងបាន នាងធ្លាប់គិតទេ តើនាងមានអ្វីខ្លះអះអាងថានាងអាចធ្វើជាភរិយាបាន?
    ភរិយា មិនអាចចេះតែង៉ក់ងដោយគ្មានមូលហេតុ
    ភរិយា មិនអាចតែងតែទារញ៉ាំរបស់ថ្លៃៗ រឺខុសម៉ោងខុសពេលនោះទេ
    ភរិយា មិនអាចលួងលោមស្វាមីដោយការនាំគាត់ទៅមើលកុន រឺដើរកំសាន្តរហូតនោះទេ
    ភរិយា មាននាទីរក្សានិងបង្កើនទ្រព្យជូនគ្រួសារ
    ភរិយា មាននាទីស្រលាញ់មើលថែគ្រួសាររបស់ស្វាមី
    ភរិយាត្រូវតែបំពេញនាទី ជាម្តាយរបស់កូន ជាកូន ជាបង ជាប្អូន ជាក្មួយ ជាមីង នៅក្នុងគ្រួសាររបស់ស្វាមីនាង។
    ធ្លាប់គិតឬទេថានាងនឹងបំពេញការងារនោះបែបណា?
    ទោះនាងនឹងមិនរស់នៅនៅក្នុងគ្រួសារសាច់ថ្លៃ នាងក៏មិនអាចរំលងនាទីទាំងឡាយខាងលើនេះដែរ។
    ប្រសិនបើនាងជឿជាក់ថានាងអាចធ្វើរឿងទាំងអស់នោះបានហើយ ត្រឡប់ទៅរកបន្ទាត់មានសញ្ញាផ្តាយ🌟វិញ។
    នាងមិនចាំបាច់ខ្វល់ថាបុរសម្នាក់នោះគ្រាន់តែនិយាយអោយនាងសប្បាយចិត្តរឺបោកប្រាស់មនោសញ្ចេតនារបស់នាងឡើយ។
    បើគេមិនច្បាស់លាស់ជាមួយនាង នាងក៏បានច្បាស់លាស់នឹងការរៀបចំជីវិតខ្លួនឯងហើយ មនុស្សពូកែរដូចនាងនឹងមិនខ្វះបុរសល្អចង់រៀបការជាមួយនាងឡើយ។
    សំខាន់តើនាងព្រមផ្តល់សំណាងនោះអោយទៅបុរសម្នាក់ណា? ❤️


No comments

Powered by Blogger.